khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ និងភ្នាក់ងារសង្កេតការបោះឆ្នោត នៅឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
     
    ចែករំលែក ៖

    នៅថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ជឹម លាវ សមាជិកគណ:កម្មការទី១ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងលោកជំទាវ ស៊ី វណ្ណថា សមាជិកាគណ:កម្មការទី៩ និងជាសមាជិកាក្រុមសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ និងភ្នាក់ងារសង្កេតការបោះឆ្នោត នៅឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីឈ្វេងយល់ និងពិនិត្យមើលដំណើរការត្រៀមរៀបចំបោះឆ្នោតនាពេលខាងមុខ។ ក្នុងឱកាសនោះ ឯកឧត្តម និងលោកជំទាវ បានចូលរួមដោះស្រាយគម្រោងចំណាយក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងបានឧបត្ថម្ភដល់ភ្នាក់ងារសង្កេតការបោះឆ្នោត នូវថវិកាចំនួន ១៦,៧៤០,០០០ លានរៀល, អាវចំនួន២០០អាវ និងបានចូលរួមដោះស្រាយការធ្វើផ្លូវក្រាលគ្រួសក្រហម១ខ្សែ នូវថវិកាចំនួន ២០០,០០០ រៀល និងបាននាំយកនូវអំណោយចែកជូនជនចាស់ជរា ស្ត្រីមេម៉ាយទីទាល់ក្រចំនួន៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ត្រីខកំប៉ុង, ដោយឡែកគ្រួរសារមួយ ជាស្ត្រីមេម៉ាយគ្មានជំរករស់នៅ បានទទួលផ្ទះសង់ពីស័ង្កសី១ខ្នង, ឃីតបាឡុង១ឃីត, អង្ករ២៥គីឡូ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ត្រីខកំប៉ុង, មុង ខ្នើយ កន្ទេល និងសម្ភារៈផ្ទះបាយមួយចំនួនទៀត សរុបថវិកាទាំងអស់ចំនួន ១៧,៧៩៧,០០០លានរៀល ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុកស្វាយទាប
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតស្លូវវ៉ាគីប្រចាំកម្ពុជា ចូលជូនសារតាំង និងសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ កិច្ចសហការ ព្រឹទ្ធសភា-រដ្ឋសភា-ក្រុមការងារថ្នាក់ជាតិ-អាជ្ញាធរមូលដ្ឋានបានរលូន គឺជាប្រយោជន៍ប្រជាជនក្នុងភូមិភាគ៥
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទាំងអស់ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន